សៀមរាប)៖ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦វេលាម៉ោង០៩ៈ០០នាទី មានករណីឃាតកម្ម នៅបន្ទប់លេខ៣០១ ក្នុងផ្ទះសំណាក់ប្រាសាទកែវ ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ។ ក្រោយពេលទទួលបានព័ត៌មានសមត្ថកិច្ច បានចុះទៅពិនិត្រកន្លែងកើតហេតុ ឃើញថាសាកសពជនរងគ្រោះ ភេទស្រី ពុំមានអត្តសញ្ញាណជាប់ខ្លួន ហើយត្រូវបានឃាតករសម្លាប់ដោយកាត់ក្បាល ដាច់ចេញពីខ្លួន ហើយរុំភួយញាត់ចូលក្រោមគ្រែ ។ រហូតដល់វេលាម៉ោង១៥ៈ២០នាទី សមត្ថកិច្ចបានស្រាវជ្រាវរកឃើញម្តាយជនរងគ្រោះឈ្មោះ កេង ធីតា មានទីលំនៅភូមិបឹងខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប បានបំភ្លឺជូនសមត្ថកិច្ចថា ជនរងគ្រោះ(សាកសព) មានឈ្មោះ ឡេន សិលា អាយុ២៤ ឆ្នាំរស់នៅជុំគ្នាបានបាត់ខ្លួនដោយមិន ដឹងមូលហេតុរយៈ ពេល០២ថ្ងៃ ចាប់តាំងពីថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៦ រហូលដល់ថ្ងៃកើតហេតុ។
ក្រោយការស្រាវជ្រាវ និងស៊ើបអង្កេតរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ ឆាយយ៉ា ហៅ សំ ភារ៉ាត់ អាយុ ៤០ឆ្នាំ មានស្រុកកំណើត នៅខេត្តបាត់ដំបង ស្នាក់នៅក្រុមទី៣ ភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប យកមកធ្វើការសាកសួរព្រោះ ជនសង្ស័យម្នាក់នេះគឺធ្លាប់មានទំនាក់ទំនងស្នេហា ជាមួយនារីរងគ្រោះ រហូតជិតដល់ថ្ងៃរៀបមង្គលការ ក៏ត្រូវផ្តាច់ពាក្យវិញ ដោយជនរងគ្រោះដឹងថាជនសង្ស័យមានប្រពន្ធកូនរួចទៅហើយ។ លុះដល់ថ្ងៃទី១២ វេលាម៉ោង១៨ៈ០០នាទី ជនសង្ស័យបានល្បួង ជនរងគ្រោះទៅស្នាក់នៅក្នុងផ្ទះសំណាក់ខាងលើបន្ទប់លេខ២០៩ ដោយមានរៀបចំឧបករណ៍ជាប់ជាមួយស្រេច លុះយប់ជ្រៅបន្តិចជន សង្ស័យបានយកក្រម៉ារិតកសម្លាប់ជនរងគ្រោះរួចកាត់ក្បាល ច្រកក្នុងកាបូបដែលខ្លួនរៀបចំទុក រួចយកភួយមករុំសព ជនរងគ្រោះរួចអូសយក ទៅលាក់ក្រោមគ្រែបន្ទប់លេខ៣០១ រួចក៏គេចខ្លួនរហូត ដល់វេលាម៉ោង១៧ៈ៣៨នាទី សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការជាមួយកំលាំងនៃការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ក្រោមការចង្អុលបង្ហាញ ដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការខេត្តសៀមរាប។
Saturday, February 13, 2016
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment